ទិដ្ឋភាពស្រុកស្រែ

យេីងបានដឹងមកហេីយថាប្រទេសកម្ពុជារបស់យើងសំបូរទៅដោយវាលស្រែ។
ហើយវាមានទេសភាពប្រែប្រួលទៅតាមរដូវកាលផងដែរ។
វាលស្រែថ្វីត្បិតតែគ្មានមនុស្សច្រើនកុុះករក៏ដោយតែវាមានទេសភាពស្រស់ស្អាតនិងមានខ្យល់អាកាសបរិសុទ្ធ។
ទេសភាពស្រុកស្រែនៅពេលខែវស្សាគឺស្រស់ស្អាត។

ពេលដែលយើងនៅស្រុកស្រែផ្ទាល់យើងនិងឃើញហើយនិងយល់ពីបរិយាកាសនៅទីនោះរដូវវស្សាពេលមានភ្លៀងធ្លាក់ធ្វើអោយតាមភ្លឺស្រែនិងវាលស្រែមានស្មៅលាស់ថ្មីមើលទៅមានពណ៍ខៀវស្រងាត់ធ្វើយើងមានអារម្មណ៍ស្រស់ថ្លា។
ទន្ទឹមនឹងនេះយើងមើលឃើញមានកសិករបានយកនង្គ័លរនាស់មកភ្ជួររាស់ដើម្បីធ្វើស្រែចំការមានដូចជា(ស្រូវ ពោត សណ្ដែក ល្ពៅ និងដំណាំផ្សេងៗ)

បន្តាប់ពីដកស្ទូងរួចយើងមើលទៅវាលស្រែមានពណ៏ខៀវស្រងាត់មានខ្យល់បករំភើយ។
រហូតដល់រដូវចំរូតចូលមកដល់វាលស្រែមានពណ៏មាសប្រជាកសិករសប្បាយរីករាយនិងការប្រមូលផលដំណាំរបស់ពួកគាត់។
ពួកគាត់ធ្វើស្រែចំការដើម្បីយកថវិការមកផ្គត់ផ្គងជីវភាពគ្រួសាររបស់ពួកគាត់។
សរុបមកយើងឃើញថាស្រុកស្រែមានសារះសំខាន់ដោយសារមានបរិយាកាសល្អ មានទេសភាពស្រស់ស្អាត ជាទីកន្លែងគួអោយចង់រស់នៅ និងមានផាលសុខភាព។