ផ្លែឈើដែល្អសម្រាប់ក្មេងតូចៗ

ផ្លែឈើដែលល្អសម្រាប់កូនក្មេងតូចៗ
   
       ផ្លែឈើដែលមានវីតតាមីន​  និងសារធាតុរ៉ែផ្សេងៗ​  ជាច្រើនប្រភេទដែលមានប្រយោជន៍ដល់ខួរក្បាលរបស់ក្មេងៗ ហើយថែមទាំងសម្បូរទៅដោយសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលជួយដល់ខួរក្បាលប្រឆាំងសារធាតុពុលផ្សេងៗថែមទៀតផង។​ 




  ជាទូទៅកូនតូចៗរបស់អ្នកចូលចិត្តផ្លែឈើដោយសារផ្លែឈើមានរស់ជាតិផ្អែមឆ្ងាញ់។
ក្រៅពីបង្ហាត់ឲ្យកូនតូចៗទទួលទានបបរនួយរយៈមក  សូមអ្នកជាឳពុក-ម្ដាយចាប់ផ្ដើមឲ្យកូនទទួលទានផ្លែឈើខ្លះដែលងាយរំលាយ ដូចជា៖ ចេកណាំវ៉ាទុំ  ល្ហុង សាវម៉ាវ និងស្វាយទុំជាដើម។
ផលែឈើដែលជួយដល់ខួរក្បាលមានដូចជា៖ ផ្លែប៉ោម ទំពាំងបាយជូរ និងផ្លែសេរី។សូមកុំអោយកូនតូចទទួលទានផលែឈើដែលពិបាករំលាយនិងមានរសជាតិខ្លាំង រឺមានគ្រាប់ ដូចជា៖ ទុរេន មង្ឃុត និងខ្នុរជាដើម ពីព្រោះវាអាចបង្ករអោយកូនរបស់អ្នកមិនស្រួលខ្លួនបាន។ក្នុងពេលដែលកូនរបស់អ្នកមានវ័យត្រឹម៦ទៅ៨ខែ អ្នកម្ដាយត្រូវកិនផ្លែឈើទន់ៗជាមុនសិនពីព្រោះកូនកូចៗនៅមិនទាន់មានធ្មេញសម្រាប់ទំពានៅឡើយ។
  នៅពេលកូនធំបន្តិច អ្នកត្រូវហាន់ផ្លែឈើជាចំណិតតូចៗនិងស្ដើងៗដើម្បីឲ្យកូនងាយស្រួលទទួលទាន។
     សូមបញ្ជាក់ផងដែរថា គ្រប់ផ្លែឈើទាំងអស់មុននិងអោយកូនតូចៗរបស់អ្នកទទួលទាន អ្នកត្រវបកសំបកនិងយកគ្រាប់ចេញជាមុនសិនមិននិងយកទៅអោយកូនតូចរបស់អ្នកទទួលទាន ទើបកូនតូចរបស់អ្នក មានភាពងាយស្រួលក្នុងការទទួលទាននិងមិនមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។



http://MyMonthlyJob.com/?userid=826814