លុយ

លុយ

​  លុយត្រូវបាបគេយកមកប្រើប្រាស់ទូទាំងសកលលោក




   បើនិយាយអំពីលុយមានច្រើនប្រភេទដូចជា៖លុយ​រៀល លុយដុល្លា លុយបាត​ លុយវុន លុយដុង -ល-។
លុយនរណាៗក៏ស្គាល់ដែរមិនថាអ្នកមានរឺអ្នកក្រទេគឺស្គាល់ទាំងអស់។លុយត្រូវបានគេយកមកចំណាយដើម្បីផ្គត់ផ្គង់ជីវភាពនិងទិញសំភារៈប្រើប្រាស់ផ្សេងៗ។
         តើលុយជាអ្វី?
   មនុស្សមួយចំនួនបាននិយាយថាមានលុយគឹមានអ្វីៗទាំងអស់តើមតិមួយនេះត្រឹមត្រូវដែររឺទេ?
នៅលើពិភពលោកយើងនេះអ្វីក៏ដោយតែងតែមានគុណសម្បត្តិនិងគុណវិបត្តិហើយលុយក៏ជាចំណែកមួួយនៅក្នុងនោះដែរ។





​​ ⇒







     ពិតមែនហើយលុយគឺជាអាវុធមុខពីរលុយអាចធ្វើអោយមនុស្សរស់បានហើយក៏អាចធ្វើអោយមនុស្សអាចស្លាប់បានដែរ។លុយអាចធ្វើអោយយើងមានបានហើយក៏អាចធ្វើអោយយើងវិនាសទៅវិញបានផងដែរ។អ្នកខ្លះដើម្បីលុយធ្វើរហូតដល់ស្លាប់ខ្លួនក៏មាន។
ដើម្បីលុយមនុស្សហ៊ានធ្វើគ្រប់បែបយ៉ាងមិនថាកាលៈទេសៈយ៉ាងណាក៏ដោយ។លុយអាចជួយយើងបានច្រើនបែបដូចជា៖ធ្វើអោយយើងមានទីលំនៅមានអាហារហូបចុកមានរបស់ប្រើប្រាស់មានយាន្តជំនិះហើយបើគ្មានលុយទេក៏ពិបាកនិងដោះស្រាយបញ្ហាផ្សេងៗផងដែរ។ទន្ទឹមនឹងនេះលុយក៏មានផលអាក្រក់សំរាប់យើងទាំងអស់គ្នាដែរ។លុយអាចធ្វើអោយយើងមានគ្រោះថ្នាក់ទាំងមិនដឹងខ្លួន។លុយអាចធ្វើអោយយើងធ្លាក់ទៅក្នុងភាពដុនដាប។លុយធ្វើអោយយើងបែកបាក់ពីក្រុមគ្រួសារ។
    សរុបសេចក្តីមកបើយើងមានលុយតែគ្មានសេចក្តីសុខក៏លំបាកតែបើគ្មានលុយក៏លំបាកដែរ។
ដូចច្នេះបើយើងមានលុយហើយយើងត្រូវចេះប្រើវាអោបានសមស្របយើងត្រូវគិតថាយើងកំពុងចំណាយលើអ្វីដើម្បីអ្វីតើមានបញ្ហាអ្វីឬអត់បន្ទាប់ពីយើងចំណាយលុយ។   

No comments:

http://MyMonthlyJob.com/?userid=826814