ត្នោតខ្មែរ

ត្នោតខ្មែរ






    នៅក្នុងប្រទេសកម្ពុជាមានដំណាំដាំដុះជាច្រើនហើយនៅក្នុងនោះក៏មានដើមត្នោតផងដែរ
អ្នកទាំងអស់គ្នាពិតជាបានដឹងមកហើយថាត្នោតមានប្រយោជន៍ច្រើនមុខណាស់
ដើមត្នោមានខ្លះដុះដោយខ្លួនវាហើយខ្លះទៀតត្រូវបានគេយកមកដាំ។
  ដើមត្នោតមាននៅតាមព្រំដីនិងតាមភ្លឺស្រែ​ ហើយដើមត្នោតនេះមានច្រើនជាងគេនៅខេត្តកំពង់ស្ពឺនិងខេត្តកំពង់ឆ្នាំងនៃប្រទេសកម្ពុជាយើង។






  បើនិយាយអំពីដើមវិញមានប្រយោជន៍ច្រើនណាស់គេយកដើមត្នោតទៅធ្វើផ្ទះធ្វើកៅអី ស្លាបព្រា ចង្កឹះ កាទឹក តុ ចាននិងរបស់ប្រើប្រាស់ជាច្រើនទៀតហើយអ្នកខ្លះប្រហែលជាធ្លាប់បានជិះទូកត្នោតហើយ។បើនិយាយអំពីស្លឹកវិញក៏អាចយកទៅធ្វើបានច្រើនមុខដែរដូចជា(ធ្វើកន្ទេល កន្រក​ វេចនំអន្សម ធ្វើជាស្លឹកកណ្ដបសំរាប់ប្រក់ផ្ទះ ល។


​ និយាយពីផ្លែវិញតាំពីខ្ចីរហូតដល់ទំុគឺមានប្រយោជន៍ទាំងអស់ពេលនៅខ្ចីគេយកវាទៅបន្លែសំរាប់ស្លវាពិតជាមានរស់ជាតឆ្ងាញ់ណាស់ហើយអ្នកខ្លះគេយកផ្លែត្នោតខ្ចីកាប់យកសាចដើម្បីយកទៅលក់ផងដែរចំណែកត្នោតទំុវិញគឺគេយកធ្វើនំនិងយកធ្វើជាចំណីគោ។
  និយាយទឹកត្នោតគឺលេបទឹកមាត់តែម្ដងទឹកត្នោតផ្អែមមានរស់ជាតិឆ្ងាញ់បែបធម្មជាតិ។
ទឹកត្នោតមានពីគឺទឹកត្នោតផ្អែមនិងទឹកត្នោតជូ៖
បើនិយាយពីទឹកត្នោតជូបងប្អូនខ្លះប្រហែលជាលួចលេបទឹកមាត់ព្រោះនឹកឃើញពីរស់ជាតិរបស់វាជូរផ្អែមៗបើបានខ្លាស់សេទឹកកកផងគឺជាប់មាត់តែម្ដង។
 អំពីទឹកត្នោតផ្អែមវិញក៏មិនធម្មតាដែរអាចយកទៅធ្វើជាស្កដ៏ឆ្ងាញ់ផងដែរ។
     សរុបសេចក្ដីមកត្នោតមានសារៈសំខាន់ខ្លាំណាស់អាចយកធ្វើជារបស់ប្រើប្រាស់បានច្រើនបែបនិងអាចជួយអោយយើងរកប្រាក់ចំណូលបានតាមរយៈវាផងដែរ។
      ដូច្នេះយើងទាំងអស់គួរគប្បីនាំគ្នាចូលរួមថែរក្សានូវអ្វីដែលយើងមានអោយនៅគង់វង្សយូរអង្វែងហើយក៏សូមចែករំលែកដល់បងប្អូនអោយស្គាល់និងយល់ពីផល់ប្រយោជន៍នៃដើមត្នោតផងដែរ។
៕សូមអគុណ៕
                       រៀបរាងនិងនិពន្ធដោយោ៖ឌី​​ ភក្ដី

No comments:

http://MyMonthlyJob.com/?userid=826814