ផលិតផលសម្អាតក្នុងផ្ទះងាយៗ
របស់ដែលមាននៅក្នុងផ្ទះជាច្រើនយ៉ាង អាចប្រើជំនួសផលិតផលសម្អាតបាន យ៉ាងមានប្រសិទ្ធភាព និងជួយសន្សំសំចៃប្រាក់កាសបានទៀតផង។
ក្រូចឆ្មារ ឬទឹកក្រូចឆ្មារៈអាចប្រើសម្អាតបានច្រើនយ៉ាង ថែមទាំងមានក្លិន ស្រស់ស្រាយទៀតផងដូចជាប្រើសម្រាប់ចង្រ្កានម៉ៃក្រូវេវ (Microwav) មានក្លិនល្អ ដោយយកចានដាក់ទឹក និងបន្ទះក្រូចឆ្មា ៣-៤ ចំណិត
ដាក់ក្នុងចង្រ្កានម៉ៃក្រូវេវ រួចបើកចង្រ្កានឲ្យដំណើរការ ដោយប្រើកម្ដៅខ្ពស់បំផុត រយៈពេល ៣០នាទី ឬប្រើលាយជាមួយអំបិល ដើម្បីខាត់សម្អាតភាជន៍ទង់ដែង ឬអាចប្រើក្រូចឆ្មា ពុះជាពីយកមកត្រដុសនៅលើច្រញ់ឲ្យសព្វ រួចលាងសម្អាតដោយទឹកស្អាតវានិងកម្ចាត់ក្លិនមិនល្អ
របស់ជ្រុញបាន។
អំបិលៈអំបិលអាចប្រើបានទាំងការសម្អាត និងការដុសខាត់ ពិសេសអំបិលអាចប្រើកម្ចាត់មេរោគផ្សិតផងដែរ។
ដូចជា សម្អាតអាហារដែលកំពប់ប្រឡាក់ក្នុងចង្រ្កានដុតនំ ត្រូវរោយអំបិលពីលើអាហារដែលនៅសើមៗនៅឡើយ អំបិលនិងបឺតយកជាតិសំណើម និងធ្វើអោយជូតចេញបានដោយងាយ នៅពេលត្រជាក់។
ចំពោះអាហារខ្លោចជាប់និងឆ្នាំង មានស្រោមជាតិការពារ (អាចជាពណ៍ប្រផេះ ឬពណ៍ខ្មៅ)
ត្រូវចាកទឹកចូលទៅល្មមលិចស្រោមខ្លោច រួចដាក់អំបិលចូលទៅ ៤-៥ ស្លាបព្រាកាហ្វេ ត្រាំទុកមួយយប់លុះព្រឹកឡើងយកទៅដាក់ នៅលើភ្លើង មួយសន្ទុះ ស្នាមខ្លោច និងរបើកចេញមកដោយងាយ។ ចំណែកឯភាជន៍ដែក មានស្រោបបើដុសខាត់ញឹកញាប់ នឹងធ្វើឲ្យភ្នាសស្រោបឆាប់របើក។
គួសម្អាតដោយឆ្លាស់គ្នា រវាងប្រើទឹកសាប៊ូ និងប្រើអំបិលរោយ រួចជូតសម្អាតតាមក្រោយ ឬចៀនអាហារ ដើម្បីការពារអាហារជាប់ខ្ទះគួររោយអំបិល ក្នុងខ្លាញ់បន្តិច។


ដំឡូងបារាំងៈសមស្របក្នុងការសម្អាតលោហៈ ដូចជាយកដំឡូងបារាំងឆៅ ទៅដុសនឹងខ្ទះដែលឡើងច្រេះ វានិងខាត់យកច្រេះចេញ ឬ យកទឹកដែលស្ងោដំឡូងបារាំងទៅសម្អាតភោជន៍ប្រាក់ ដែលឡើងពណ៍ខ្មៅបាន។
ថ្នាំដុសធ្មេញៈថ្នាំដុសធ្មេញអាចប្រើដើម្បី ខាត់គ្រឿងប្រាក់ ឲ្យភ្លឺឡើងវិញ ឬប្រើខាត់ស្នាមឆ្កូត នៅលើភោជន៍ពីសឺឡែន ឬនៅលើកម្រាលឥដ្ឋ ឬប្រើខាត់សម្អាតកំណកខ្មៅៗ ដែលមាននៅតាមកម្រាលឥដ្ឋក្នុងបន្ទប់ទឹក។