គុណវិប្បត្តិនៃផ្សែងបារី

👉គុណវិប្បត្តិនៃផ្សែងបារី​​​​​​​​👈
     
ជាកាពិតណាស់បារីត្រូវបានមនុស្សមួយចំនួចូលចិត្តជក់ខ្លាំងណាស់រហូតដល់អត់មិនបាន។

 នៅលើសកលលោកមានមនុស្សជាច្រើនដែលចូលចិត្តទទួលទានបារីដោយពុំបានគិតពីផល់វិបាកនៅពេលក្រោយឡើយ។
 បារីត្រូវបានអ្នកខ្លះយកមកទទួលទានដើម្បីបំបាត់ស្ត្រេសរហូត់ដល់ញៀន។
បារីងាយនិងញៀនណាស់ដោយសារវាមានសារធាតុនីកូទីនហើយការជក់​បារី​អាច​បណ្តាល​ឱ្យ​ស្លាប់ និង​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ជា​ច្រើន ដែល​បណ្តាល​ឱ្យ​មាន​ការ​​ប្រឈម​នឹង​ការស្លាប់​មុនអាយុ ។ ការញៀន​នី​កូទីន ផ្សែង​បារី​មាន​នី​កូទីន ដែល​ជា​សារធាតុ​ញៀន​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​ជក់​បារី​កាន់តែ​ចង់​ជក់​បារី​​ថែមទៀត ។ មិន​តែ​ប៉ុណ្ណោះ នី​កូ​ទីន​ធ្វើ​ឱ្យ​មាន​រោគ​សញ្ញា​ញៀន​ដែលពិបាក​ទ្រាំ​ ។ ការ​មាន​​អារម្មណ៍​ល្អ​នៅ​ពេល​មាន​នី​កូ​ទីន​នៅ​ក្នុង​ខ្លួន និង​​ការ​មានអារម្មណ៍​​មិន​ល្អ​នៅ​ពេល​គ្មាន​វា​នោះ ធ្វើ​ឱ្យ​មាន​​ការ​ពិបាកយ៉ាង​ខ្លាំង​ក្នុង​ការ​ជំនះ​ការ​ញៀន​បារី​នេះ ។ ការញៀន​នី​កូទីន គឺជា​ការ​ញៀន​មួយ​ដែល​ពិបាក​ផ្តាច់ ក្នុង​ចំណោម​ការ​ញៀន​សារធាតុ​ផ្សេងៗ​ទៀត ដែល​ពិបាក​ផ្តាច់ ។​ ការ​​ប្រើ​ប្រាស់​ថ្នាំ​ជក់​គ្រប់​ទំរង់​ទាំង​អស់​សុទ្ធ​តែ​បណ្តាល​ឱ្យ​មាននី​កូ​ទីន​ក្នុង​បរិមាណ​ខុសៗ​គ្នា​ ជ្រាប​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​របស់​អ្នក​ប្រើ​ប្រាស់ ។ ជា​មធ្យម​នី​កូ​ទីន​ចូល​ដល់​ខួរ​ក្បាល​ក្នុង​រយៈ​ពេល​១០​វិនាទី បន្ទាប់​ពី​ផ្សែង​បារីត្រូវ​បាន​ហឺត​ចូល ។ បន្ទាប់​ពី​មាន​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​មួយ​រយៈ​មក ការ​ញៀន​នឹង​កើត​​ឡើង ។ បរិ​មាណ​ ចំនួន​ដង និង​ល្បឿន​នៃ​ការ​ជ្រាបរបស់​នី​កូ​ទីន ហាក់​ដូច​ជា​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជា​មួយ​ឥទ្ធិ​ពល​នៃ​ការ​ញៀន​ដែល​បាន​កើត​ឡើង ។ ការ​ញៀន​នី​កូទីន មាន​ឥទ្ធិ​ពល​យ៉ា​ង​ខ្លាំង ។ នៅ​ពេល​ដែល​នរ​ណា​ម្នាក់​បាន​ក្លាយ​ជា​អ្នក​ញៀន​បារីហើយ នោះ​គេ​នឹង​ត្រូវ​តែ​បន្ត​ជក់​បារី ដើម្បី​ទទួល​នូវ​អ្វី​ដែល​ការ​ជក់​នោះ​បាន​ផ្តល់ សំរាប់​បំពេញ​តំរូវ​ការ​ផ្លូវកាយ និង​ផ្លូវ​អារម្មណ៍​របស់​ពួក​គេ ។
  

ទទ្ទឹមនិងនេះផងដែរផល​​ប៉ះ​ពាល់​ដល់​សុខ​ភាព ការ​ជក់​បារីធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាពជា​ច្រើន​យ៉ាង​ ដូចជា បណ្តាល​ឱ្យ​មានជំងឺ​មហារីក និង​​ជំងឺ​ធ្ងន់​ធ្ងរ​ផ្សេងៗ​ទៀត ៖ ១-ជំងឺ​បេះ​ដូង-សរសៃ​ឈាម​ -ជំងឺ​បេះ​ដូង-​សរសៃ​ឈាម គឺជាមូល​ហេតុ​សំខាន់​មួយ​នៃ​ការ​ស្លាប់​ដោយ​សារ​ការ​ជក់​បារី -ការ​ជក់បារី​ជំរុញ​ឱ្យ​សរសៃ​ឈាម​អា​ទែទៅ​ជា​រឹង និង​ត្បៀត ដែលជា​ហេតុ​បណ្តាល​ឱ្យ​កើត​ជំងឺ​លើស​ឈាម ស្ត្រូក និង​ជំងឺ​គាំង​បេះ​ដូង ។ អ្នក​ជក់​បារី​កើត​ជំងឺ​ទាំង​នេះ ឆាប់​រហ័ស​ជាង​អ្នក​មិនជក់​បារី ។ -ប្រហែល​៣០%នៃ​ជំងឺ​គាំង​បេះ​ដូង បង្ក​ឡើង​​ដោយ​ការ​ជក់​បារី ។ ២-​ជំងឺ​មហារីក -អ្នកជក់​បារី​ងាយ​កើត​ជំងឺ​មហារីកជាង​អ្នក​មិន​ជក់​បារី ជា​ពិសេស ជំងឺ​មហារី​កសួត មហារី​ក​បំពង់​ក និង​មហារី​កមាត់ ដែលជំងឺ​ទាំង​នេះ​កម្រ​នឹង​កើត​មាន​លើ​អ្នក​មិនជក់បារី ។ -បើអ្នក​ជក់បារី ជក់​កាន់តែ​ច្រើន​ក្នុង​មួយថ្ងៃ និង​ជក់​រយៈ​ពេល​កាន់តែ​យូរ នោះ​ពួក​គេ​កាន់​តែ​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារី​កសួត ។ ដូ​ចគ្នា​នោះ​ដែរ ការ​ប្រឈម​នឹង​ការ​កើត​ជំងឺ​នេះ​ក៏​កើន​ឡើង​ដែរ បើ​ពួកគេ​ចាប់​ផ្តើម​ជក់បារី​ក្នុង​វ័យ​កាន់តែ​ក្មេង ។ -ចំពោះ​អតីត​អ្នក​ជក់​បារី ការ​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក​​សួត នឹ​ងធ្លាក់​ចុះ​មកស្មើ​នឹង​អ្នក​មិន​ជក់​បារី​ក្នុង​រយៈ​ពេល​​ប្រហែល​១៥​ឆ្នាំ ។ -អ្នកជក់​បារី​មាន​ការ​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក​មាត់ បួន​ដង ខ្ពស់​ជាង​អ្នក​មិន​ជក់​បារី​។ -​ជំងឺ​ផ្សេងៗ​ទៀត ដែលកើត​មាន​ជា​ញឹក​ញាប់​​លើ​អ្នក​ជក់​បារី​មាន ៖ -មហារីក​​ប្លោក​នោម -​មហារីក​បំពង់អាហារ -​មហារី​ក​តម្រង​នោម -មហារីកលំពែង ៣-​ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំ​រ៉ៃ (COPD) -ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំ​រ៉ៃ គឺជា​ក្រុម​ជំងឺ ដែល​ធ្វើ​ឱ្យ​ស្ទះ​ខ្យល់​ដក​ដង្ហើម និង​ធ្វើ​ឱ្យ​ពិបាក​ដក​ដង្ហើម ដូចជា ជំងឺ​ហើម​សួត (Emphysema) និងជំងឺ​រលាក​ទង​សួត​រ៉ាំ​រ៉ៃ ។ -ការ​ជក់បារី​គឺជាមូល​ហេតុ​ចំបង​មួយ​នៃ​ជំងឺ​ស្ទះ​​ផ្លូវ​ដង្ហើម​រ៉ាំ​រ៉ៃ ។ -ចំពោះ​អ្នក​ជក់​បារី ដំណើរ​ការ​របស់​សួត អាច​ធ្លាក់​ចុះ​ទាប​ជាង​ធម្ម​តា​បី​ដង ។ នៅ​ពេល​ដែល​​ដំណើរ​ការ​របស់​សួត​ធ្លាក​់ចុះ ការ​ពិបាក​ដក​ដង្ហើម​ក៏​ចាប់​ផ្តើម​កើត​ឡើង ។ -ការ​ខូចសួត ដោយសារ​ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំ​រ៉ៃ គឺជា​ការ​ខូច​ខាត​ជា​អចិន្ត្រៃ​យ៍ ប៉ុន្តែ​ការ​ឈប់​ជក់​បារី​ក្នុង​ដំណាក់​កាល​ណាមួយ អាច​កាត់​បន្ថយ​ការ​ធ្លាក់​ចុះ​នៃ​សមត្ថ​ភាព​របស់​សួត ។​ ៤-ការ​ជក់​បារី និង​ការ​ចុះ​ខ្សោយ​ផ្លូវ​ភេទ ចំពោះ​បុរស​ក្នុង​វ័យ​៣០ ទៅ​៤០​ឆ្នាំ ការ​ជក់​បារី​បង្កើន​ការ​ប្រឈម​នឹង​ការ​ចុះ​ខ្សោយ​ផ្លូវ​ភេទ ប្រហែល​៥០% ។ លិង្គ​របស់​បុរស​នឹង​មិន​អាច​រឹង​បានទេ បើ​ចរន្ត​ឈាម​មិន​អាច​ហូរ​ចូលទៅ​លិង្គ​បាន​ដោយ​ស្រួល​​នោះ ដូច្នេះ​សរសៃ​ឈាម​ទាំង​នេះ ត្រូវតែ​មាន​ទ្រង់ទ្រាយ​ល្អជា​និច្ច ។ ការជក់​បារីអាច​បណ្តាល​ឱ្យ​ខូច​សរសៃ​ឈាម ៖ នី​កូទីន​ធ្វើ​ឱ្យ​ត្បៀត​សរសៃ​ឈាម​អាទែ ដែល​ចូលទៅ​លិង្គ ជា​ហេតុ​ធ្វើ​ឱ្យ​លំហូរឈាម និង​សំពាធ​​ឈាមទៅ​លិង្គ​មានការ​ថយ​ចុះ ។ ឥទ្ធិពល​នៃ​ការ​ត្បៀត​សរសៃឈាម​នេះ​ចេះ​តែ​កើន​ឡើង ដូច្នេះ​ប្រសិន​បើ​អ្នក​ជក់បារី​គ្មាន​បញ្ហា​នេះ​កើត​ឡើង​ក្នុង​ពេល​បច្ចុ​ប្បន្ន​ក៏​ដោយ ក៏​​ពួក​គេ​​នឹង​អាច​មាន​បញ្ហា​នេះ​នៅពេលអនាគត ។ ការ​មាន​បញ្ហា​ផ្លូវ​ភេទ​លើ​អ្នកជក់បារី អាច​ជា​រោគ​សញ្ញា​ដំបូង​ដែល​បង្ហាញ​ថា បារី​បាន​កំពុង​​បំផ្លាញ​ផ្នែក​ផ្សេងៗ​នៃ​សរី​រាង្គ​រួចទៅហើយ ដូចជា​សរសៃ​ឈាម​ទៅ​បេះ​ដូង​ជា​ដើម ។​ ៥-ការជក់​បារី​ក្នុង​ពេលមាន​ផ្ទៃ​ពោះ ការជក់​​បារី​ធ្វើ​ឱ្យប៉ះ​ពាល់​ផ្នែកជាច្រើន និង​គ្រប់​ដំណាក់​កាល​នៃ​ការ​បន្ត​ពូជ ។ ការ​ស្រាវ​ជ្រាវ​បាន​​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​ជក់បារី​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ​ប៉ះ​ពាល់​ដល់ទាំង​សុខ​ភាព​ម្តាយ ​និង​ទារក ។ ជាតិ​នី​កូទីន​នៅ​ក្នុង​ថ្នាំ​​ជក់ ធ្វើ​ឱ្យ​ត្បៀត​សរសៃ​ឈាម​ក្នុង​ទ​ងសុក និង​ស្បូន ដែលជា​ហេតុ​ធ្វើ​ឱ្យ​​បរិមាណ​អុក​ស៊ី​ហ្សែន ដែល​ផ្តល់​ទៅទារក មាន​ការ​ថយ​ចុះ ។ នៅពេល​មាន​ផ្ទៃ​​ពោះ ស្ត្រី​ដែល​ជក់​បារី មាន​ការ​ប្រឈម​នឹង​ការ​មាន​បញ្ហាទ្វេរ​ដង ដូចជា ការ​បេះ​សុក (សុក​របេះ​ពី​ជញ្ជាំង​ស្បូន​មុន​អាយុ​កាល) ។ បញ្ហា​នេះ​អាចធ្វើ​ឱ្យ​​ទារក​កើត​មិន​គ្រប់​ខែ ស្លាប់​កើត​ ឬ​កើត​ស្លាប់ ។ នី​កូ​ទីន ក៏​ត្រូវ​បាន​រកឃើញ​មាននៅ​ក្នុង​ទឹក​ដោះ​ម្តាយ​ដែលជក់​បារី​ដែរ ។ ទារក​កើត​ពី​ម្តាយ ដែល​ជក់បារី​ក្នុ​ងពេល​មាន​ផ្ទៃពោះ តែង​មាន​ទំនង់​ទាប​ជាង​ធម្ម​តា ។ ការ​មានទំងន់​ទាបនេះ គឺ​ជា​មូ​ល​ហេតុ​នៃ​ការ​ស្លាប់​របស់ទារក ។



យោងតាមរូបភាពនិងអត្ថបទខាងលើខ្ញុំអំពាវនាវដល់បងប្អូនដែលជក់បារីសូមមេត្តាកាត់បន្ថយនិងបញ្ឈប់ការជក់បារិ។ហើយបងប្អូនដែលមិនចេះសូមកុំប្រព្រឹត្តនិងចង់សាកអីព្រោះវាគ្រោះថ្នាក់៕

!សូមអគុណ!


http://MyMonthlyJob.com/?userid=826814