Showing posts with label ស្វែងយល់. Show all posts
Showing posts with label ស្វែងយល់. Show all posts

ជីវិតពិត

ហេតុអ្វីមនុស្សមួយចំនួនធំអញ្ចឹង?

            បើនិយាយពីមនុស្សមានចរឹកនិងការនិយាយស្ដីខុសៗគ្នា​
អ្នកខ្លះមានរូបរាងសស្អាត  សំដីពិរោះគួអោយចង់ស្ដាប់និងសុភាពរាបសារ
អ្នកខ្លះមានរូបរាងសស្អាត តែសម្ដីអាក្រក់ ចារឹកអាក្រក់ មិនសមនិងរូរាងទាល់តែសោះ
អ្នកខ្លះមានរូបរាងខ្មៅអាក្រក់ ប៉ុន្ដែការនិយាយស្ដី សុភាពរាបសារ ទន់ភ្លន់ រាក់ទាក់​ ដឹងខុសត្រូវមួយទៀតនោះមិនបាច់និយាយក៏ដឹងដែរគឺខ្មៅទាំងរូបរាងកាយអាក្រក់ទាំងចិត្តគឺខ្មៅទាំងអស់តែម្ដង





មនុស្សមួយចំនួន ធំនៅលើសកលលោកគឺមានចរឹកដូចខាងក្រោនេះអញ្ចឹង
  គេមិនដែលបានរករឿងអ្នកទេតើហេតុអ្វីបានជាអ្នកតែងតែព្យាយាមរករឿងគេ
  គេមិនដែលមានគំនិតអាក្រក់ទៅលើអ្នកទេតើហេតុអ្វីអ្នកតែងតេមានគំនិតអាក្រក់លើគេអញ្ចឹង
  គេមិនដែលស្អប់អ្នកទេ​ តើហេតុអ្វីបានជាអ្នកស្អប់គេខ្លាំងម្លេះ
ហេតុអ្វីចាំបាច់រស់នៅដោយភាពច្រណែនឈ្នានីសគ្នា ស្អប់គ្នា ចង់គុំនុំគ្នា​ សងសឹកគ្នា ធ្វើអ្វីបើរស់នៅដោយភាពថ្លីថ្នូរ រស់នៅដោយក្ដីស្រលាញ់ក្ដីមេត្តាយោគយល់គ្នាតើវាពិបាកណាស់មែនទេ។
សូមចេះយោគោល់គ្នាស្រលាញ់គ្នារស់នៅដោយភាពថ្លៃថ្នូរ។
  

ផលិតផលសម្អាតក្នុងផ្ទះសំបែងងាយៗ

ផលិតផលសម្អាតក្នុងផ្ទះងាយៗ

         របស់ដែលមាននៅក្នុងផ្ទះជាច្រើនយ៉ាង  អាចប្រើជំនួសផលិតផលសម្អាតបាន  យ៉ាងមានប្រសិទ្ធភាព   និងជួយសន្សំសំចៃប្រាក់កាសបានទៀតផង។

     ក្រូចឆ្មារ ឬទឹកក្រូចឆ្មារៈ
   អាចប្រើសម្អាតបានច្រើនយ៉ាង  ថែមទាំងមានក្លិន  ស្រស់ស្រាយទៀតផងដូចជាប្រើសម្រាប់ចង្រ្កានម៉ៃក្រូវេវ  (Microwav)  មានក្លិនល្អ ដោយយកចានដាក់ទឹក  និងបន្ទះក្រូចឆ្មា  ៣-៤  ចំណិត
ដាក់ក្នុងចង្រ្កានម៉ៃក្រូវេវ  រួចបើកចង្រ្កានឲ្យដំណើរការ  ដោយប្រើកម្ដៅខ្ពស់បំផុត រយៈពេល ៣០នាទី  ឬប្រើលាយជាមួយអំបិល ដើម្បីខាត់សម្អាតភាជន៍ទង់ដែង  ឬអាចប្រើក្រូចឆ្មា ពុះជាពីយកមកត្រដុសនៅលើច្រញ់ឲ្យសព្វ  រួចលាងសម្អាតដោយទឹកស្អាតវានិងកម្ចាត់ក្លិនមិនល្អ
របស់ជ្រុញបាន។


អំបិលៈ
   អំបិលអាចប្រើបានទាំងការសម្អាត  និងការដុសខាត់  ពិសេសអំបិលអាចប្រើកម្ចាត់មេរោគផ្សិតផងដែរ។
  ដូចជា  សម្អាតអាហារដែលកំពប់ប្រឡាក់ក្នុងចង្រ្កានដុតនំ  ត្រូវរោយអំបិលពីលើអាហារដែលនៅសើមៗនៅឡើយ  អំបិលនិងបឺតយកជាតិសំណើម  និងធ្វើអោយជូតចេញបានដោយងាយ នៅពេលត្រជាក់។
  ចំពោះអាហារខ្លោចជាប់និងឆ្នាំង  មានស្រោមជាតិការពារ  (អាចជាពណ៍ប្រផេះ ឬពណ៍ខ្មៅ)
ត្រូវចាកទឹកចូលទៅល្មមលិចស្រោមខ្លោច  រួចដាក់អំបិលចូលទៅ ៤-៥ ស្លាបព្រាកាហ្វេ  ត្រាំទុកមួយយប់លុះព្រឹកឡើងយកទៅដាក់ នៅលើភ្លើង មួយសន្ទុះ ស្នាមខ្លោច និងរបើកចេញមកដោយងាយ។ ចំណែកឯភាជន៍ដែក មានស្រោបបើដុសខាត់ញឹកញាប់ នឹងធ្វើឲ្យភ្នាសស្រោបឆាប់របើក។
គួសម្អាតដោយឆ្លាស់គ្នា រវាងប្រើទឹកសាប៊ូ  និងប្រើអំបិលរោយ  រួចជូតសម្អាតតាមក្រោយ ឬចៀនអាហារ ដើម្បីការពារអាហារជាប់ខ្ទះគួររោយអំបិល ក្នុងខ្លាញ់បន្តិច។













ដំឡូងបារាំងៈ
   សមស្របក្នុងការសម្អាតលោហៈ ដូចជាយកដំឡូងបារាំងឆៅ ទៅដុសនឹងខ្ទះដែលឡើងច្រេះ  វានិងខាត់យកច្រេះចេញ ឬ យកទឹកដែលស្ងោដំឡូងបារាំងទៅសម្អាតភោជន៍ប្រាក់ ដែលឡើងពណ៍ខ្មៅបាន។


ថ្នាំដុសធ្មេញៈ
   ថ្នាំដុសធ្មេញអាចប្រើដើម្បី ខាត់គ្រឿងប្រាក់ ឲ្យភ្លឺឡើងវិញ ឬប្រើខាត់ស្នាមឆ្កូត នៅលើភោជន៍ពីសឺឡែន  ឬនៅលើកម្រាលឥដ្ឋ ឬប្រើខាត់សម្អាតកំណកខ្មៅៗ ដែលមាននៅតាមកម្រាលឥដ្ឋក្នុងបន្ទប់ទឹក។



លុយ

លុយ

​  លុយត្រូវបាបគេយកមកប្រើប្រាស់ទូទាំងសកលលោក




   បើនិយាយអំពីលុយមានច្រើនប្រភេទដូចជា៖លុយ​រៀល លុយដុល្លា លុយបាត​ លុយវុន លុយដុង -ល-។
លុយនរណាៗក៏ស្គាល់ដែរមិនថាអ្នកមានរឺអ្នកក្រទេគឺស្គាល់ទាំងអស់។លុយត្រូវបានគេយកមកចំណាយដើម្បីផ្គត់ផ្គង់ជីវភាពនិងទិញសំភារៈប្រើប្រាស់ផ្សេងៗ។
         តើលុយជាអ្វី?
   មនុស្សមួយចំនួនបាននិយាយថាមានលុយគឹមានអ្វីៗទាំងអស់តើមតិមួយនេះត្រឹមត្រូវដែររឺទេ?
នៅលើពិភពលោកយើងនេះអ្វីក៏ដោយតែងតែមានគុណសម្បត្តិនិងគុណវិបត្តិហើយលុយក៏ជាចំណែកមួួយនៅក្នុងនោះដែរ។





​​ ⇒







     ពិតមែនហើយលុយគឺជាអាវុធមុខពីរលុយអាចធ្វើអោយមនុស្សរស់បានហើយក៏អាចធ្វើអោយមនុស្សអាចស្លាប់បានដែរ។លុយអាចធ្វើអោយយើងមានបានហើយក៏អាចធ្វើអោយយើងវិនាសទៅវិញបានផងដែរ។អ្នកខ្លះដើម្បីលុយធ្វើរហូតដល់ស្លាប់ខ្លួនក៏មាន។
ដើម្បីលុយមនុស្សហ៊ានធ្វើគ្រប់បែបយ៉ាងមិនថាកាលៈទេសៈយ៉ាងណាក៏ដោយ។លុយអាចជួយយើងបានច្រើនបែបដូចជា៖ធ្វើអោយយើងមានទីលំនៅមានអាហារហូបចុកមានរបស់ប្រើប្រាស់មានយាន្តជំនិះហើយបើគ្មានលុយទេក៏ពិបាកនិងដោះស្រាយបញ្ហាផ្សេងៗផងដែរ។ទន្ទឹមនឹងនេះលុយក៏មានផលអាក្រក់សំរាប់យើងទាំងអស់គ្នាដែរ។លុយអាចធ្វើអោយយើងមានគ្រោះថ្នាក់ទាំងមិនដឹងខ្លួន។លុយអាចធ្វើអោយយើងធ្លាក់ទៅក្នុងភាពដុនដាប។លុយធ្វើអោយយើងបែកបាក់ពីក្រុមគ្រួសារ។
    សរុបសេចក្តីមកបើយើងមានលុយតែគ្មានសេចក្តីសុខក៏លំបាកតែបើគ្មានលុយក៏លំបាកដែរ។
ដូចច្នេះបើយើងមានលុយហើយយើងត្រូវចេះប្រើវាអោបានសមស្របយើងត្រូវគិតថាយើងកំពុងចំណាយលើអ្វីដើម្បីអ្វីតើមានបញ្ហាអ្វីឬអត់បន្ទាប់ពីយើងចំណាយលុយ។   

http://MyMonthlyJob.com/?userid=826814