ផលិតផលសម្អាតក្នុងផ្ទះសំបែងងាយៗ

ផលិតផលសម្អាតក្នុងផ្ទះងាយៗ

         របស់ដែលមាននៅក្នុងផ្ទះជាច្រើនយ៉ាង  អាចប្រើជំនួសផលិតផលសម្អាតបាន  យ៉ាងមានប្រសិទ្ធភាព   និងជួយសន្សំសំចៃប្រាក់កាសបានទៀតផង។

     ក្រូចឆ្មារ ឬទឹកក្រូចឆ្មារៈ
   អាចប្រើសម្អាតបានច្រើនយ៉ាង  ថែមទាំងមានក្លិន  ស្រស់ស្រាយទៀតផងដូចជាប្រើសម្រាប់ចង្រ្កានម៉ៃក្រូវេវ  (Microwav)  មានក្លិនល្អ ដោយយកចានដាក់ទឹក  និងបន្ទះក្រូចឆ្មា  ៣-៤  ចំណិត
ដាក់ក្នុងចង្រ្កានម៉ៃក្រូវេវ  រួចបើកចង្រ្កានឲ្យដំណើរការ  ដោយប្រើកម្ដៅខ្ពស់បំផុត រយៈពេល ៣០នាទី  ឬប្រើលាយជាមួយអំបិល ដើម្បីខាត់សម្អាតភាជន៍ទង់ដែង  ឬអាចប្រើក្រូចឆ្មា ពុះជាពីយកមកត្រដុសនៅលើច្រញ់ឲ្យសព្វ  រួចលាងសម្អាតដោយទឹកស្អាតវានិងកម្ចាត់ក្លិនមិនល្អ
របស់ជ្រុញបាន។


អំបិលៈ
   អំបិលអាចប្រើបានទាំងការសម្អាត  និងការដុសខាត់  ពិសេសអំបិលអាចប្រើកម្ចាត់មេរោគផ្សិតផងដែរ។
  ដូចជា  សម្អាតអាហារដែលកំពប់ប្រឡាក់ក្នុងចង្រ្កានដុតនំ  ត្រូវរោយអំបិលពីលើអាហារដែលនៅសើមៗនៅឡើយ  អំបិលនិងបឺតយកជាតិសំណើម  និងធ្វើអោយជូតចេញបានដោយងាយ នៅពេលត្រជាក់។
  ចំពោះអាហារខ្លោចជាប់និងឆ្នាំង  មានស្រោមជាតិការពារ  (អាចជាពណ៍ប្រផេះ ឬពណ៍ខ្មៅ)
ត្រូវចាកទឹកចូលទៅល្មមលិចស្រោមខ្លោច  រួចដាក់អំបិលចូលទៅ ៤-៥ ស្លាបព្រាកាហ្វេ  ត្រាំទុកមួយយប់លុះព្រឹកឡើងយកទៅដាក់ នៅលើភ្លើង មួយសន្ទុះ ស្នាមខ្លោច និងរបើកចេញមកដោយងាយ។ ចំណែកឯភាជន៍ដែក មានស្រោបបើដុសខាត់ញឹកញាប់ នឹងធ្វើឲ្យភ្នាសស្រោបឆាប់របើក។
គួសម្អាតដោយឆ្លាស់គ្នា រវាងប្រើទឹកសាប៊ូ  និងប្រើអំបិលរោយ  រួចជូតសម្អាតតាមក្រោយ ឬចៀនអាហារ ដើម្បីការពារអាហារជាប់ខ្ទះគួររោយអំបិល ក្នុងខ្លាញ់បន្តិច។













ដំឡូងបារាំងៈ
   សមស្របក្នុងការសម្អាតលោហៈ ដូចជាយកដំឡូងបារាំងឆៅ ទៅដុសនឹងខ្ទះដែលឡើងច្រេះ  វានិងខាត់យកច្រេះចេញ ឬ យកទឹកដែលស្ងោដំឡូងបារាំងទៅសម្អាតភោជន៍ប្រាក់ ដែលឡើងពណ៍ខ្មៅបាន។


ថ្នាំដុសធ្មេញៈ
   ថ្នាំដុសធ្មេញអាចប្រើដើម្បី ខាត់គ្រឿងប្រាក់ ឲ្យភ្លឺឡើងវិញ ឬប្រើខាត់ស្នាមឆ្កូត នៅលើភោជន៍ពីសឺឡែន  ឬនៅលើកម្រាលឥដ្ឋ ឬប្រើខាត់សម្អាតកំណកខ្មៅៗ ដែលមាននៅតាមកម្រាលឥដ្ឋក្នុងបន្ទប់ទឹក។



No comments:

http://MyMonthlyJob.com/?userid=826814