ប្រយ័ត្នជំងឺភ្នែកនៅរដូវភ្លៀង
អំឡុងរដូវធ្លាក់ភ្លៀង គួប្រយ័ត្នវីរុស នៃជំងឺភ្នែកក្រហម(ឈឺភ្នែក) ធ្វើឲ្យភ្នាសភ្នែក
ដែលគ្របដណ្ដប់ស្បែកភ្នែកលើនិងក្រោម ព្រមទាំងភ្នាសភ្នែក ដែលគ្របដណ្ដប់ភ្នែក ភ្នែកស តែងតែកើតឡើងភ្លាមៗ ឆ្លងរាលដាលតាមការប៉ះពាល់ដោយដៃ ឧបករណ៍ផ្សេងៗ អាងហែលទឹក.....ល.....។
អ្នកដែលឆ្លងមេរោគមានអាការៈក្រហមភ្នែក ក្រហាយភ្នែក ហូរទឹកភ្នែក ឈឺភ្នែក មានអាចភ្នែកច្រើន ហើយនៅពេលឆ្លងបាក់តេរីទន្ទឹមពេលគ្នា វានិងមានអាការចាប់ ហើមក្រពេញទឹករងៃ
ខាងក្រោយត្រចៀក។ បើសិនមានជំងឺជ្រៀតជ្រែក វានិងមានអាការក្រហាយភ្នែកខ្លាំង បើកភ្នែកមិនចង់រួច មានអាការរលាកកញ្ចក់ភ្នែក ហើយអាចជាវិញប្រហែល ៣ទៅ៤សប្ដាហ៍ តែបើករណីមានអាការធ្ងន់ធ្ង អាចយូររហូតដល់ ១ទៅ២ខែ ។
ដូច្នេះ ពេលព្យាបាលភ្នែកជាហើយ ត្រូវព្យាយាមថែទាំភ្នែកដោយខ្លួនឯង ដោយសម្រាកឲ្យបានច្រើន ខណៈមានអាការឈឺភ្នែលធ្ងន់ធ្ងរកុំធ្វើការយប់ជ្រៅ គេងអោយគ្រប់គ្រាន់ ។
ដូច្នេះ ពេលព្យាបាលភ្នែកជាហើយ ត្រូវព្យាយាមថែទាំភ្នែកដោយខ្លួនឯង ដោយសម្រាកឲ្យបានច្រើន ខណៈមានអាការឈឺភ្នែលធ្ងន់ធ្ងរកុំធ្វើការយប់ជ្រៅ គេងអោយគ្រប់គ្រាន់ ។
ប្រសិនបើរលាកកញ្ចក់កែវភ្នែកក្រហាយភ្នែកពេក គួរធ្មេចភ្នែកម្ដងម្កាល កុំប្រើកន្សែងជូតមុខរួមគ្នា លាងដៃគ្រប់ពេលដែលប៉ះពាន់ភ្នែក មិនចុះលេងទឹកស្រះ ព្រោះមេរោគអាចរាលដាលទៅក្នុងទឹកបាន។
No comments:
Post a Comment