http://MyMonthlyJob.com/?userid=826814
Cambodiashow77
hello,i am going to show you something in Cambodia
ជីវិតពិត
ហេតុអ្វីមនុស្សមួយចំនួនធំអញ្ចឹង?
បើនិយាយពីមនុស្សមានចរឹកនិងការនិយាយស្ដីខុសៗគ្នា
អ្នកខ្លះមានរូបរាងសស្អាត សំដីពិរោះគួអោយចង់ស្ដាប់និងសុភាពរាបសារ
អ្នកខ្លះមានរូបរាងសស្អាត តែសម្ដីអាក្រក់ ចារឹកអាក្រក់ មិនសមនិងរូរាងទាល់តែសោះ
អ្នកខ្លះមានរូបរាងខ្មៅអាក្រក់ ប៉ុន្ដែការនិយាយស្ដី សុភាពរាបសារ ទន់ភ្លន់ រាក់ទាក់ ដឹងខុសត្រូវមួយទៀតនោះមិនបាច់និយាយក៏ដឹងដែរគឺខ្មៅទាំងរូបរាងកាយអាក្រក់ទាំងចិត្តគឺខ្មៅទាំងអស់តែម្ដង
មនុស្សមួយចំនួន ធំនៅលើសកលលោកគឺមានចរឹកដូចខាងក្រោនេះអញ្ចឹង
គេមិនដែលបានរករឿងអ្នកទេតើហេតុអ្វីបានជាអ្នកតែងតែព្យាយាមរករឿងគេ
គេមិនដែលមានគំនិតអាក្រក់ទៅលើអ្នកទេតើហេតុអ្វីអ្នកតែងតេមានគំនិតអាក្រក់លើគេអញ្ចឹង
គេមិនដែលស្អប់អ្នកទេ តើហេតុអ្វីបានជាអ្នកស្អប់គេខ្លាំងម្លេះ
ហេតុអ្វីចាំបាច់រស់នៅដោយភាពច្រណែនឈ្នានីសគ្នា ស្អប់គ្នា ចង់គុំនុំគ្នា សងសឹកគ្នា ធ្វើអ្វីបើរស់នៅដោយភាពថ្លីថ្នូរ រស់នៅដោយក្ដីស្រលាញ់ក្ដីមេត្តាយោគយល់គ្នាតើវាពិបាកណាស់មែនទេ។
សូមចេះយោគោល់គ្នាស្រលាញ់គ្នារស់នៅដោយភាពថ្លៃថ្នូរ។
ប្រយ័ត្នជំងឺភ្នែកនៅរដូវភ្លៀង
ប្រយ័ត្នជំងឺភ្នែកនៅរដូវភ្លៀង
អំឡុងរដូវធ្លាក់ភ្លៀង គួប្រយ័ត្នវីរុស នៃជំងឺភ្នែកក្រហម(ឈឺភ្នែក) ធ្វើឲ្យភ្នាសភ្នែក
ដែលគ្របដណ្ដប់ស្បែកភ្នែកលើនិងក្រោម ព្រមទាំងភ្នាសភ្នែក ដែលគ្របដណ្ដប់ភ្នែក ភ្នែកស តែងតែកើតឡើងភ្លាមៗ ឆ្លងរាលដាលតាមការប៉ះពាល់ដោយដៃ ឧបករណ៍ផ្សេងៗ អាងហែលទឹក.....ល.....។
អ្នកដែលឆ្លងមេរោគមានអាការៈក្រហមភ្នែក ក្រហាយភ្នែក ហូរទឹកភ្នែក ឈឺភ្នែក មានអាចភ្នែកច្រើន ហើយនៅពេលឆ្លងបាក់តេរីទន្ទឹមពេលគ្នា វានិងមានអាការចាប់ ហើមក្រពេញទឹករងៃ
ខាងក្រោយត្រចៀក។ បើសិនមានជំងឺជ្រៀតជ្រែក វានិងមានអាការក្រហាយភ្នែកខ្លាំង បើកភ្នែកមិនចង់រួច មានអាការរលាកកញ្ចក់ភ្នែក ហើយអាចជាវិញប្រហែល ៣ទៅ៤សប្ដាហ៍ តែបើករណីមានអាការធ្ងន់ធ្ង អាចយូររហូតដល់ ១ទៅ២ខែ ។
ដូច្នេះ ពេលព្យាបាលភ្នែកជាហើយ ត្រូវព្យាយាមថែទាំភ្នែកដោយខ្លួនឯង ដោយសម្រាកឲ្យបានច្រើន ខណៈមានអាការឈឺភ្នែលធ្ងន់ធ្ងរកុំធ្វើការយប់ជ្រៅ គេងអោយគ្រប់គ្រាន់ ។
ដូច្នេះ ពេលព្យាបាលភ្នែកជាហើយ ត្រូវព្យាយាមថែទាំភ្នែកដោយខ្លួនឯង ដោយសម្រាកឲ្យបានច្រើន ខណៈមានអាការឈឺភ្នែលធ្ងន់ធ្ងរកុំធ្វើការយប់ជ្រៅ គេងអោយគ្រប់គ្រាន់ ។
ប្រសិនបើរលាកកញ្ចក់កែវភ្នែកក្រហាយភ្នែកពេក គួរធ្មេចភ្នែកម្ដងម្កាល កុំប្រើកន្សែងជូតមុខរួមគ្នា លាងដៃគ្រប់ពេលដែលប៉ះពាន់ភ្នែក មិនចុះលេងទឹកស្រះ ព្រោះមេរោគអាចរាលដាលទៅក្នុងទឹកបាន។
ផលិតផលសម្អាតក្នុងផ្ទះសំបែងងាយៗ
ផលិតផលសម្អាតក្នុងផ្ទះងាយៗ
របស់ដែលមាននៅក្នុងផ្ទះជាច្រើនយ៉ាង អាចប្រើជំនួសផលិតផលសម្អាតបាន យ៉ាងមានប្រសិទ្ធភាព និងជួយសន្សំសំចៃប្រាក់កាសបានទៀតផង។
ក្រូចឆ្មារ ឬទឹកក្រូចឆ្មារៈអាចប្រើសម្អាតបានច្រើនយ៉ាង ថែមទាំងមានក្លិន ស្រស់ស្រាយទៀតផងដូចជាប្រើសម្រាប់ចង្រ្កានម៉ៃក្រូវេវ (Microwav) មានក្លិនល្អ ដោយយកចានដាក់ទឹក និងបន្ទះក្រូចឆ្មា ៣-៤ ចំណិត
ដាក់ក្នុងចង្រ្កានម៉ៃក្រូវេវ រួចបើកចង្រ្កានឲ្យដំណើរការ ដោយប្រើកម្ដៅខ្ពស់បំផុត រយៈពេល ៣០នាទី ឬប្រើលាយជាមួយអំបិល ដើម្បីខាត់សម្អាតភាជន៍ទង់ដែង ឬអាចប្រើក្រូចឆ្មា ពុះជាពីយកមកត្រដុសនៅលើច្រញ់ឲ្យសព្វ រួចលាងសម្អាតដោយទឹកស្អាតវានិងកម្ចាត់ក្លិនមិនល្អ
របស់ជ្រុញបាន។
អំបិលៈអំបិលអាចប្រើបានទាំងការសម្អាត និងការដុសខាត់ ពិសេសអំបិលអាចប្រើកម្ចាត់មេរោគផ្សិតផងដែរ។
ដូចជា សម្អាតអាហារដែលកំពប់ប្រឡាក់ក្នុងចង្រ្កានដុតនំ ត្រូវរោយអំបិលពីលើអាហារដែលនៅសើមៗនៅឡើយ អំបិលនិងបឺតយកជាតិសំណើម និងធ្វើអោយជូតចេញបានដោយងាយ នៅពេលត្រជាក់។
ចំពោះអាហារខ្លោចជាប់និងឆ្នាំង មានស្រោមជាតិការពារ (អាចជាពណ៍ប្រផេះ ឬពណ៍ខ្មៅ)
ត្រូវចាកទឹកចូលទៅល្មមលិចស្រោមខ្លោច រួចដាក់អំបិលចូលទៅ ៤-៥ ស្លាបព្រាកាហ្វេ ត្រាំទុកមួយយប់លុះព្រឹកឡើងយកទៅដាក់ នៅលើភ្លើង មួយសន្ទុះ ស្នាមខ្លោច និងរបើកចេញមកដោយងាយ។ ចំណែកឯភាជន៍ដែក មានស្រោបបើដុសខាត់ញឹកញាប់ នឹងធ្វើឲ្យភ្នាសស្រោបឆាប់របើក។
គួសម្អាតដោយឆ្លាស់គ្នា រវាងប្រើទឹកសាប៊ូ និងប្រើអំបិលរោយ រួចជូតសម្អាតតាមក្រោយ ឬចៀនអាហារ ដើម្បីការពារអាហារជាប់ខ្ទះគួររោយអំបិល ក្នុងខ្លាញ់បន្តិច។


ដំឡូងបារាំងៈសមស្របក្នុងការសម្អាតលោហៈ ដូចជាយកដំឡូងបារាំងឆៅ ទៅដុសនឹងខ្ទះដែលឡើងច្រេះ វានិងខាត់យកច្រេះចេញ ឬ យកទឹកដែលស្ងោដំឡូងបារាំងទៅសម្អាតភោជន៍ប្រាក់ ដែលឡើងពណ៍ខ្មៅបាន។
ថ្នាំដុសធ្មេញៈថ្នាំដុសធ្មេញអាចប្រើដើម្បី ខាត់គ្រឿងប្រាក់ ឲ្យភ្លឺឡើងវិញ ឬប្រើខាត់ស្នាមឆ្កូត នៅលើភោជន៍ពីសឺឡែន ឬនៅលើកម្រាលឥដ្ឋ ឬប្រើខាត់សម្អាតកំណកខ្មៅៗ ដែលមាននៅតាមកម្រាលឥដ្ឋក្នុងបន្ទប់ទឹក។
គុណវិប្បត្តិនៃសុរា
គុណវិប្បត្តិនៃសុរា
បើនិយាយពីស្រាមានច្រើនប្រភេទណាស់ដូចជា៖ស្រាបៀ ស្រាស ស្រាថ្នាំ ស្រាវីស្គី -ល-។
បច្ចុប្បន្ននេះស្រាគឺជាទីពេញនិយមខ្លាំងណាស់សម្រាប់មនុស្សទូទៅ ។
អ្នកខ្លះគេយកស្រាទៅផឹកពេលជួបជំុមិត្តភក្តនិងបងប្អូន ខ្លះយកស្រាទៅប្រើក្នុងកម្មវិធមង្គលកា បុណ្យ ជប់លៀង និងកម្មវិធីផ្សេងៗទៀត។អ្នកគេយកស្រាមកផឹកដើម្បីកាត់ស្រ្តេស និងបំបាត់ទុក្ខផងដែរ។
តែកំុភ្លេចថាស្រាក៏មានសារធាតុញៀនហើយមានជាតិអាល់កុលផងដែរ។ស្រាខ្លះមានជាតិអាលកុលរហូតដល់ទៅ៤០ទៅ៤៥ដឺក្រេ។បើនិយាយពីសារធាតុញៀនវិញក៏មិនអន់ដែរ។
អ្នកខ្លះញៀនស្រារហូតដល់អត់មិនបាន ពេលអត់ស្រាញ័រដៃញ័រជើងរកធ្វើអ្វីមិនកើត។ហើយអ្នកខ្លះទៀតញៀនរហូតដល់ឃើញស្រាហៀរទឹកមាត់។
ស្រាក៏ជាអាវុធមុខពីដែរ បើសិនអ្នកយកស្រាមកហូបតិចៗមុនហូបបាយ ធ្វើអោយយើងហូបបាយឆ្ងាញ់ និងមានសុខភាពល្អផងដែរ។តែបើយើងយកមកហូបច្រើនហួសកំណត់ វានិងធ្វើអោយយើងខូចសុខភាពថែមទៀតផង។
ការពិសា្រហួសកំណត់អាចប៉ះពាល់ដល់សុខភាពដូចជា៖ បំផ្លាញប្រព័ន្ធសសៃប្រសាទ ខូចក្រពះ រលាកថ្លើម ខូចថ្លើម ជាដើមនិអាចបណ្ដាលអោយថវិការប្រចាំថ្ងៃ ក្លាយជាមនុស្សអសមត្ថភាពការងារ។
សរុបមកបើសិនយើងជាសវាងពីសុរាបានគឺជាការល្អប្រសើខ្លាំងណាស់ព្រោះអាចជៀសផុត ពីជំងឺដូចខាងលើហើយយើងនិងមានសុខភាពល្អ មិនចាំបាច់ត្រូវចំណាយប្រាក់ដើម្បីទិញស្រា និងមិនបាចចំណាយប្រាក់ដើម្បីមើលជំងឺបន្ទាប់ពីឈឺដោយសារកាផឹកស្រា។
ផ្លែឈើដែល្អសម្រាប់ក្មេងតូចៗ
ផ្លែឈើដែលល្អសម្រាប់កូនក្មេងតូចៗ
ផ្លែឈើដែលមានវីតតាមីន និងសារធាតុរ៉ែផ្សេងៗ ជាច្រើនប្រភេទដែលមានប្រយោជន៍ដល់ខួរក្បាលរបស់ក្មេងៗ ហើយថែមទាំងសម្បូរទៅដោយសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលជួយដល់ខួរក្បាលប្រឆាំងសារធាតុពុលផ្សេងៗថែមទៀតផង។
ជាទូទៅកូនតូចៗរបស់អ្នកចូលចិត្តផ្លែឈើដោយសារផ្លែឈើមានរស់ជាតិផ្អែមឆ្ងាញ់។
ក្រៅពីបង្ហាត់ឲ្យកូនតូចៗទទួលទានបបរនួយរយៈមក សូមអ្នកជាឳពុក-ម្ដាយចាប់ផ្ដើមឲ្យកូនទទួលទានផ្លែឈើខ្លះដែលងាយរំលាយ ដូចជា៖ ចេកណាំវ៉ាទុំ ល្ហុង សាវម៉ាវ និងស្វាយទុំជាដើម។
ផលែឈើដែលជួយដល់ខួរក្បាលមានដូចជា៖ ផ្លែប៉ោម ទំពាំងបាយជូរ និងផ្លែសេរី។សូមកុំអោយកូនតូចទទួលទានផលែឈើដែលពិបាករំលាយនិងមានរសជាតិខ្លាំង រឺមានគ្រាប់ ដូចជា៖ ទុរេន មង្ឃុត និងខ្នុរជាដើម ពីព្រោះវាអាចបង្ករអោយកូនរបស់អ្នកមិនស្រួលខ្លួនបាន។ក្នុងពេលដែលកូនរបស់អ្នកមានវ័យត្រឹម៦ទៅ៨ខែ អ្នកម្ដាយត្រូវកិនផ្លែឈើទន់ៗជាមុនសិនពីព្រោះកូនកូចៗនៅមិនទាន់មានធ្មេញសម្រាប់ទំពានៅឡើយ។
នៅពេលកូនធំបន្តិច អ្នកត្រូវហាន់ផ្លែឈើជាចំណិតតូចៗនិងស្ដើងៗដើម្បីឲ្យកូនងាយស្រួលទទួលទាន។
សូមបញ្ជាក់ផងដែរថា គ្រប់ផ្លែឈើទាំងអស់មុននិងអោយកូនតូចៗរបស់អ្នកទទួលទាន អ្នកត្រវបកសំបកនិងយកគ្រាប់ចេញជាមុនសិនមិននិងយកទៅអោយកូនតូចរបស់អ្នកទទួលទាន ទើបកូនតូចរបស់អ្នក មានភាពងាយស្រួលក្នុងការទទួលទាននិងមិនមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។
លុយ
លុយ
លុយត្រូវបាបគេយកមកប្រើប្រាស់ទូទាំងសកលលោក
បើនិយាយអំពីលុយមានច្រើនប្រភេទដូចជា៖លុយរៀល លុយដុល្លា លុយបាត លុយវុន លុយដុង -ល-។
លុយនរណាៗក៏ស្គាល់ដែរមិនថាអ្នកមានរឺអ្នកក្រទេគឺស្គាល់ទាំងអស់។លុយត្រូវបានគេយកមកចំណាយដើម្បីផ្គត់ផ្គង់ជីវភាពនិងទិញសំភារៈប្រើប្រាស់ផ្សេងៗ។
តើលុយជាអ្វី?
មនុស្សមួយចំនួនបាននិយាយថាមានលុយគឹមានអ្វីៗទាំងអស់តើមតិមួយនេះត្រឹមត្រូវដែររឺទេ?
នៅលើពិភពលោកយើងនេះអ្វីក៏ដោយតែងតែមានគុណសម្បត្តិនិងគុណវិបត្តិហើយលុយក៏ជាចំណែកមួួយនៅក្នុងនោះដែរ។


⇒
ពិតមែនហើយលុយគឺជាអាវុធមុខពីរលុយអាចធ្វើអោយមនុស្សរស់បានហើយក៏អាចធ្វើអោយមនុស្សអាចស្លាប់បានដែរ។លុយអាចធ្វើអោយយើងមានបានហើយក៏អាចធ្វើអោយយើងវិនាសទៅវិញបានផងដែរ។អ្នកខ្លះដើម្បីលុយធ្វើរហូតដល់ស្លាប់ខ្លួនក៏មាន។
ដើម្បីលុយមនុស្សហ៊ានធ្វើគ្រប់បែបយ៉ាងមិនថាកាលៈទេសៈយ៉ាងណាក៏ដោយ។លុយអាចជួយយើងបានច្រើនបែបដូចជា៖ធ្វើអោយយើងមានទីលំនៅមានអាហារហូបចុកមានរបស់ប្រើប្រាស់មានយាន្តជំនិះហើយបើគ្មានលុយទេក៏ពិបាកនិងដោះស្រាយបញ្ហាផ្សេងៗផងដែរ។ទន្ទឹមនឹងនេះលុយក៏មានផលអាក្រក់សំរាប់យើងទាំងអស់គ្នាដែរ។លុយអាចធ្វើអោយយើងមានគ្រោះថ្នាក់ទាំងមិនដឹងខ្លួន។លុយអាចធ្វើអោយយើងធ្លាក់ទៅក្នុងភាពដុនដាប។លុយធ្វើអោយយើងបែកបាក់ពីក្រុមគ្រួសារ។
សរុបសេចក្តីមកបើយើងមានលុយតែគ្មានសេចក្តីសុខក៏លំបាកតែបើគ្មានលុយក៏លំបាកដែរ។
ដូចច្នេះបើយើងមានលុយហើយយើងត្រូវចេះប្រើវាអោបានសមស្របយើងត្រូវគិតថាយើងកំពុងចំណាយលើអ្វីដើម្បីអ្វីតើមានបញ្ហាអ្វីឬអត់បន្ទាប់ពីយើងចំណាយលុយ។
សរុបសេចក្តីមកបើយើងមានលុយតែគ្មានសេចក្តីសុខក៏លំបាកតែបើគ្មានលុយក៏លំបាកដែរ។
ដូចច្នេះបើយើងមានលុយហើយយើងត្រូវចេះប្រើវាអោបានសមស្របយើងត្រូវគិតថាយើងកំពុងចំណាយលើអ្វីដើម្បីអ្វីតើមានបញ្ហាអ្វីឬអត់បន្ទាប់ពីយើងចំណាយលុយ។
គុណវិប្បត្តិនៃផ្សែងបារី
👉គុណវិប្បត្តិនៃផ្សែងបារី👈
ជាកាពិតណាស់បារីត្រូវបានមនុស្សមួយចំនួចូលចិត្តជក់ខ្លាំងណាស់រហូតដល់អត់មិនបាន។
នៅលើសកលលោកមានមនុស្សជាច្រើនដែលចូលចិត្តទទួលទានបារីដោយពុំបានគិតពីផល់វិបាកនៅពេលក្រោយឡើយ។
បារីត្រូវបានអ្នកខ្លះយកមកទទួលទានដើម្បីបំបាត់ស្ត្រេសរហូត់ដល់ញៀន។
បារីងាយនិងញៀនណាស់ដោយសារវាមានសារធាតុនីកូទីនហើយការជក់បារីអាចបណ្តាលឱ្យស្លាប់ និងមានជំងឺធ្ងន់ធ្ងរជាច្រើន ដែលបណ្តាលឱ្យមានការប្រឈមនឹងការស្លាប់មុនអាយុ ។ ការញៀននីកូទីន ផ្សែងបារីមាននីកូទីន ដែលជាសារធាតុញៀនមួយដែលធ្វើឱ្យអ្នកជក់បារីកាន់តែចង់ជក់បារីថែមទៀត ។ មិនតែប៉ុណ្ណោះ នីកូទីនធ្វើឱ្យមានរោគសញ្ញាញៀនដែលពិបាកទ្រាំ ។ ការមានអារម្មណ៍ល្អនៅពេលមាននីកូទីននៅក្នុងខ្លួន និងការមានអារម្មណ៍មិនល្អនៅពេលគ្មានវានោះ ធ្វើឱ្យមានការពិបាកយ៉ាងខ្លាំងក្នុងការជំនះការញៀនបារីនេះ ។ ការញៀននីកូទីន គឺជាការញៀនមួយដែលពិបាកផ្តាច់ ក្នុងចំណោមការញៀនសារធាតុផ្សេងៗទៀត ដែលពិបាកផ្តាច់ ។ ការប្រើប្រាស់ថ្នាំជក់គ្រប់ទំរង់ទាំងអស់សុទ្ធតែបណ្តាលឱ្យមាននីកូទីនក្នុងបរិមាណខុសៗគ្នា ជ្រាបចូលទៅក្នុងចរន្តឈាមរបស់អ្នកប្រើប្រាស់ ។ ជាមធ្យមនីកូទីនចូលដល់ខួរក្បាលក្នុងរយៈពេល១០វិនាទី បន្ទាប់ពីផ្សែងបារីត្រូវបានហឺតចូល ។ បន្ទាប់ពីមានការប្រើប្រាស់ថ្នាំជក់មួយរយៈមក ការញៀននឹងកើតឡើង ។ បរិមាណ ចំនួនដង និងល្បឿននៃការជ្រាបរបស់នីកូទីន ហាក់ដូចជាមានទំនាក់ទំនងដោយផ្ទាល់ជាមួយឥទ្ធិពលនៃការញៀនដែលបានកើតឡើង ។ ការញៀននីកូទីន មានឥទ្ធិពលយ៉ាងខ្លាំង ។ នៅពេលដែលនរណាម្នាក់បានក្លាយជាអ្នកញៀនបារីហើយ នោះគេនឹងត្រូវតែបន្តជក់បារី ដើម្បីទទួលនូវអ្វីដែលការជក់នោះបានផ្តល់ សំរាប់បំពេញតំរូវការផ្លូវកាយ និងផ្លូវអារម្មណ៍របស់ពួកគេ ។
ទទ្ទឹមនិងនេះផងដែរផលប៉ះពាល់ដល់សុខភាព ការជក់បារីធ្វើឱ្យប៉ះពាល់ដល់សុខភាពជាច្រើនយ៉ាង ដូចជា បណ្តាលឱ្យមានជំងឺមហារីក និងជំងឺធ្ងន់ធ្ងរផ្សេងៗទៀត ៖ ១-ជំងឺបេះដូង-សរសៃឈាម -ជំងឺបេះដូង-សរសៃឈាម គឺជាមូលហេតុសំខាន់មួយនៃការស្លាប់ដោយសារការជក់បារី -ការជក់បារីជំរុញឱ្យសរសៃឈាមអាទែទៅជារឹង និងត្បៀត ដែលជាហេតុបណ្តាលឱ្យកើតជំងឺលើសឈាម ស្ត្រូក និងជំងឺគាំងបេះដូង ។ អ្នកជក់បារីកើតជំងឺទាំងនេះ ឆាប់រហ័សជាងអ្នកមិនជក់បារី ។ -ប្រហែល៣០%នៃជំងឺគាំងបេះដូង បង្កឡើងដោយការជក់បារី ។ ២-ជំងឺមហារីក -អ្នកជក់បារីងាយកើតជំងឺមហារីកជាងអ្នកមិនជក់បារី ជាពិសេស ជំងឺមហារីកសួត មហារីកបំពង់ក និងមហារីកមាត់ ដែលជំងឺទាំងនេះកម្រនឹងកើតមានលើអ្នកមិនជក់បារី ។ -បើអ្នកជក់បារី ជក់កាន់តែច្រើនក្នុងមួយថ្ងៃ និងជក់រយៈពេលកាន់តែយូរ នោះពួកគេកាន់តែប្រឈមនឹងការកើតជំងឺមហារីកសួត ។ ដូចគ្នានោះដែរ ការប្រឈមនឹងការកើតជំងឺនេះក៏កើនឡើងដែរ បើពួកគេចាប់ផ្តើមជក់បារីក្នុងវ័យកាន់តែក្មេង ។ -ចំពោះអតីតអ្នកជក់បារី ការប្រឈមនឹងការកើតជំងឺមហារីកសួត នឹងធ្លាក់ចុះមកស្មើនឹងអ្នកមិនជក់បារីក្នុងរយៈពេលប្រហែល១៥ឆ្នាំ ។ -អ្នកជក់បារីមានការប្រឈមនឹងការកើតជំងឺមហារីកមាត់ បួនដង ខ្ពស់ជាងអ្នកមិនជក់បារី។ -ជំងឺផ្សេងៗទៀត ដែលកើតមានជាញឹកញាប់លើអ្នកជក់បារីមាន ៖ -មហារីកប្លោកនោម -មហារីកបំពង់អាហារ -មហារីកតម្រងនោម -មហារីកលំពែង ៣-ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) -ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ គឺជាក្រុមជំងឺ ដែលធ្វើឱ្យស្ទះខ្យល់ដកដង្ហើម និងធ្វើឱ្យពិបាកដកដង្ហើម ដូចជា ជំងឺហើមសួត (Emphysema) និងជំងឺរលាកទងសួតរ៉ាំរ៉ៃ ។ -ការជក់បារីគឺជាមូលហេតុចំបងមួយនៃជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ ។ -ចំពោះអ្នកជក់បារី ដំណើរការរបស់សួត អាចធ្លាក់ចុះទាបជាងធម្មតាបីដង ។ នៅពេលដែលដំណើរការរបស់សួតធ្លាក់ចុះ ការពិបាកដកដង្ហើមក៏ចាប់ផ្តើមកើតឡើង ។ -ការខូចសួត ដោយសារជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ គឺជាការខូចខាតជាអចិន្ត្រៃយ៍ ប៉ុន្តែការឈប់ជក់បារីក្នុងដំណាក់កាលណាមួយ អាចកាត់បន្ថយការធ្លាក់ចុះនៃសមត្ថភាពរបស់សួត ។ ៤-ការជក់បារី និងការចុះខ្សោយផ្លូវភេទ ចំពោះបុរសក្នុងវ័យ៣០ ទៅ៤០ឆ្នាំ ការជក់បារីបង្កើនការប្រឈមនឹងការចុះខ្សោយផ្លូវភេទ ប្រហែល៥០% ។ លិង្គរបស់បុរសនឹងមិនអាចរឹងបានទេ បើចរន្តឈាមមិនអាចហូរចូលទៅលិង្គបានដោយស្រួលនោះ ដូច្នេះសរសៃឈាមទាំងនេះ ត្រូវតែមានទ្រង់ទ្រាយល្អជានិច្ច ។ ការជក់បារីអាចបណ្តាលឱ្យខូចសរសៃឈាម ៖ នីកូទីនធ្វើឱ្យត្បៀតសរសៃឈាមអាទែ ដែលចូលទៅលិង្គ ជាហេតុធ្វើឱ្យលំហូរឈាម និងសំពាធឈាមទៅលិង្គមានការថយចុះ ។ ឥទ្ធិពលនៃការត្បៀតសរសៃឈាមនេះចេះតែកើនឡើង ដូច្នេះប្រសិនបើអ្នកជក់បារីគ្មានបញ្ហានេះកើតឡើងក្នុងពេលបច្ចុប្បន្នក៏ដោយ ក៏ពួកគេនឹងអាចមានបញ្ហានេះនៅពេលអនាគត ។ ការមានបញ្ហាផ្លូវភេទលើអ្នកជក់បារី អាចជារោគសញ្ញាដំបូងដែលបង្ហាញថា បារីបានកំពុងបំផ្លាញផ្នែកផ្សេងៗនៃសរីរាង្គរួចទៅហើយ ដូចជាសរសៃឈាមទៅបេះដូងជាដើម ។ ៥-ការជក់បារីក្នុងពេលមានផ្ទៃពោះ ការជក់បារីធ្វើឱ្យប៉ះពាល់ផ្នែកជាច្រើន និងគ្រប់ដំណាក់កាលនៃការបន្តពូជ ។ ការស្រាវជ្រាវបានបង្ហាញឱ្យឃើញថា ការជក់បារីក្នុងពេលមានផ្ទៃពោះប៉ះពាល់ដល់ទាំងសុខភាពម្តាយ និងទារក ។ ជាតិនីកូទីននៅក្នុងថ្នាំជក់ ធ្វើឱ្យត្បៀតសរសៃឈាមក្នុងទងសុក និងស្បូន ដែលជាហេតុធ្វើឱ្យបរិមាណអុកស៊ីហ្សែន ដែលផ្តល់ទៅទារក មានការថយចុះ ។ នៅពេលមានផ្ទៃពោះ ស្ត្រីដែលជក់បារី មានការប្រឈមនឹងការមានបញ្ហាទ្វេរដង ដូចជា ការបេះសុក (សុករបេះពីជញ្ជាំងស្បូនមុនអាយុកាល) ។ បញ្ហានេះអាចធ្វើឱ្យទារកកើតមិនគ្រប់ខែ ស្លាប់កើត ឬកើតស្លាប់ ។ នីកូទីន ក៏ត្រូវបានរកឃើញមាននៅក្នុងទឹកដោះម្តាយដែលជក់បារីដែរ ។ ទារកកើតពីម្តាយ ដែលជក់បារីក្នុងពេលមានផ្ទៃពោះ តែងមានទំនង់ទាបជាងធម្មតា ។ ការមានទំងន់ទាបនេះ គឺជាមូលហេតុនៃការស្លាប់របស់ទារក ។
ត្នោតខ្មែរ
ត្នោតខ្មែរ
នៅក្នុងប្រទេសកម្ពុជាមានដំណាំដាំដុះជាច្រើនហើយនៅក្នុងនោះក៏មានដើមត្នោតផងដែរ
អ្នកទាំងអស់គ្នាពិតជាបានដឹងមកហើយថាត្នោតមានប្រយោជន៍ច្រើនមុខណាស់
ដើមត្នោមានខ្លះដុះដោយខ្លួនវាហើយខ្លះទៀតត្រូវបានគេយកមកដាំ។
ដើមត្នោតមាននៅតាមព្រំដីនិងតាមភ្លឺស្រែ ហើយដើមត្នោតនេះមានច្រើនជាងគេនៅខេត្តកំពង់ស្ពឺនិងខេត្តកំពង់ឆ្នាំងនៃប្រទេសកម្ពុជាយើង។

បើនិយាយអំពីដើមវិញមានប្រយោជន៍ច្រើនណាស់គេយកដើមត្នោតទៅធ្វើផ្ទះធ្វើកៅអី ស្លាបព្រា ចង្កឹះ កាទឹក តុ ចាននិងរបស់ប្រើប្រាស់ជាច្រើនទៀតហើយអ្នកខ្លះប្រហែលជាធ្លាប់បានជិះទូកត្នោតហើយ។បើនិយាយអំពីស្លឹកវិញក៏អាចយកទៅធ្វើបានច្រើនមុខដែរដូចជា(ធ្វើកន្ទេល កន្រក វេចនំអន្សម ធ្វើជាស្លឹកកណ្ដបសំរាប់ប្រក់ផ្ទះ ល។
និយាយពីផ្លែវិញតាំពីខ្ចីរហូតដល់ទំុគឺមានប្រយោជន៍ទាំងអស់ពេលនៅខ្ចីគេយកវាទៅបន្លែសំរាប់ស្លវាពិតជាមានរស់ជាតឆ្ងាញ់ណាស់ហើយអ្នកខ្លះគេយកផ្លែត្នោតខ្ចីកាប់យកសាចដើម្បីយកទៅលក់ផងដែរចំណែកត្នោតទំុវិញគឺគេយកធ្វើនំនិងយកធ្វើជាចំណីគោ។
និយាយទឹកត្នោតគឺលេបទឹកមាត់តែម្ដងទឹកត្នោតផ្អែមមានរស់ជាតិឆ្ងាញ់បែបធម្មជាតិ។
ទឹកត្នោតមានពីគឺទឹកត្នោតផ្អែមនិងទឹកត្នោតជូ៖
បើនិយាយពីទឹកត្នោតជូបងប្អូនខ្លះប្រហែលជាលួចលេបទឹកមាត់ព្រោះនឹកឃើញពីរស់ជាតិរបស់វាជូរផ្អែមៗបើបានខ្លាស់សេទឹកកកផងគឺជាប់មាត់តែម្ដង។
អំពីទឹកត្នោតផ្អែមវិញក៏មិនធម្មតាដែរអាចយកទៅធ្វើជាស្កដ៏ឆ្ងាញ់ផងដែរ។
សរុបសេចក្ដីមកត្នោតមានសារៈសំខាន់ខ្លាំណាស់អាចយកធ្វើជារបស់ប្រើប្រាស់បានច្រើនបែបនិងអាចជួយអោយយើងរកប្រាក់ចំណូលបានតាមរយៈវាផងដែរ។
ដូច្នេះយើងទាំងអស់គួរគប្បីនាំគ្នាចូលរួមថែរក្សានូវអ្វីដែលយើងមានអោយនៅគង់វង្សយូរអង្វែងហើយក៏សូមចែករំលែកដល់បងប្អូនអោយស្គាល់និងយល់ពីផល់ប្រយោជន៍នៃដើមត្នោតផងដែរ។
៕សូមអគុណ៕
រៀបរាងនិងនិពន្ធដោយោ៖ឌី ភក្ដី
The rural phenomenon
Country view
We have come to realize that our country is rich in rice fields.
And it also has seasonal scenes. Fields, though not crowded, have beautiful landscapes and clean air.
The landscape of rice fields in the rainy season is beautiful. When we are in the rice field, we can see and understand the atmosphere there, the rainy season, the rainy season and the new grass fields look blue, we feel refreshed. At the same time, we have seen farmers have plowed rice mill to plow fields to grow rice such as rice, corn, beans, pumpkins and other crops. After the transplanting, we look at the lush, gentle fields. Until the harvest comes the rice fields, the golden pot, the farmers, the happy people, and the harvest of their crops. They farm to raise money to support their family's living conditions. Overall, we find that rice fields are important because of a good environment, beautiful landscapes, a place to live and to have health.
And it also has seasonal scenes. Fields, though not crowded, have beautiful landscapes and clean air.
The landscape of rice fields in the rainy season is beautiful. When we are in the rice field, we can see and understand the atmosphere there, the rainy season, the rainy season and the new grass fields look blue, we feel refreshed. At the same time, we have seen farmers have plowed rice mill to plow fields to grow rice such as rice, corn, beans, pumpkins and other crops. After the transplanting, we look at the lush, gentle fields. Until the harvest comes the rice fields, the golden pot, the farmers, the happy people, and the harvest of their crops. They farm to raise money to support their family's living conditions. Overall, we find that rice fields are important because of a good environment, beautiful landscapes, a place to live and to have health.
Subscribe to:
Posts (Atom)
http://MyMonthlyJob.com/?userid=826814
-
ទិដ្ឋភាពស្រុកស្រែ យេីងបានដឹងមកហេីយថាប្រទេសកម្ពុជារបស់យើងសំបូរទៅដោយវាលស្រែ។ ហើយវាមានទេសភាពប្រែប្រួលទៅតាមរដូវកាលផងដែរ។ វាលស្រែថ្វី...
-
The rural phenomenon Country view We have come to realize that our country is rich in rice fields. And it also has seasonal scenes. Fiel...
-
http://MyMonthlyJob.com/?userid=826814
-
ផលិតផលសម្អាតក្នុងផ្ទះងាយៗ របស់ដែលមាននៅក្នុងផ្ទះជាច្រើនយ៉ាង អាចប្រើជំនួសផលិតផលសម្អាតបាន យ៉ាងមានប្រសិទ្ធភាព និងជួយសន្សំសំចៃប្...
-
👉គុណវិប្បត្តិនៃផ្សែងបារី👈 ជាកាពិតណាស់បារីត្រូវបានមនុស្សមួយចំនួចូលចិត្តជក់ខ្លាំងណាស់រហូតដល់អត់មិនបាន។ នៅលើសកលលោកម...
-
លុយ លុយត្រូវបាបគេយកមកប្រើប្រាស់ទូទាំងសកលលោក បើនិយាយអំពីលុយមានច្រើនប្រភេទដូចជា៖លុយរៀល លុយដុល្លា លុយបាត លុយវុន លុយដុង -ល-។ ...
-
ត្នោតខ្មែរ នៅក្នុងប្រទេសកម្ពុជាមានដំណាំដាំដុះជាច្រើនហើយនៅក្នុងនោះក៏មានដើមត្នោតផងដែរ អ្នកទាំងអស់គ្នាពិតជាបានដឹងមកហើយថា...
-
ប្រយ័ត្នជំងឺភ្នែកនៅរដូវភ្លៀង អំឡុងរដូវធ្លាក់ភ្លៀង គួប្រយ័ត្នវីរុស នៃជំងឺភ្នែកក្រហម(ឈឺភ្នែក) ធ្វើឲ្យភ្នាសភ្នែក ដែលគ្រ...
-
គុណវិប្បត្តិនៃសុរា បើនិយាយពីស្រាមានច្រើនប្រភេទណាស់ដូចជា៖ស្រាបៀ ស្រាស ស្រាថ្នាំ ស្រាវីស្គី -ល-។ បច្ចុប្បន្ននេះស្រាគឺជាទីពេញនិយមខ្លា...
-
ហេតុអ្វីមនុស្សមួយចំនួនធំអញ្ចឹង? បើនិយាយពីមនុស្សមានចរឹកនិងការនិយាយស្ដីខុសៗគ្នា អ្នកខ្លះមានរូបរាងសស្អាត សំដីពិរោះគួអោយច...